ឈប់រអ៊ូទៀត
ពេលលោកមែក លូខាដូ(Max Lucado) ចូលរួមក្នុងការរត់ប្រណាំង ហែលទឹក និងជិះកង់ ដែលមានចម្ងាយសរុប១១៣គីឡូម៉ែត្រ គាត់បានពិសោធនឹងអំណាចអវិជ្ជមាននៃការរអ៊ូរទាំ។ គាត់មានប្រសាសន៍ថា “បន្ទាប់ពីបានហែលទឹកបាន ២គីឡូម៉ែត្រ ហើយជិះកង់បាន៩០គីឡ៉ូម៉ែត្រ គាត់មិនសូវមានកម្លាំង សម្រាប់រត់ប្រណាំងចម្ងាយ២១គីឡ៉ូម៉ែត្រទៀតទេ។ ហើយអ្នកដែលរត់ត្រឹកៗនៅក្បែរគាត់ ក៏គ្មានកម្លាំងច្រើនដែរ។ គាត់គិតថា គាត់ល្ងង់ខ្លាំងណាស់ ដែលបានសម្រេចចិត្ត ចូលរួមការប្រកួតនេះ។ គាត់ចង់បោះបង់ការប្រកួត។ តែលោកមែកដឹងថា បើគាត់នៅតែបន្តស្តាប់សម្លេងរអ៊ូរទាំងនេះទៀត គាត់មុខជាមិនអាចទៅមុខទៀតបានទេ។ ដូចនេះ គាត់ក៏ឈប់ស្តាប់សម្លេងរអ៊ូនោះ ហើយក៏បានបន្តរត់ទៅមុខទៀត។
បន្ទាប់ពីពួកអ៊ីស្រាអែលបានភាសខ្លួន ចេញពីនគរអេស៊ីព្ទហើយ មានអ្នកដែលរអ៊ូរទាំទាស់នឹងព្រះ ហើយក៏មានមនុស្សជាច្រើនបានស្តាប់ការអ៊ូរទាំងនោះ ហើយមិនយូរប៉ុន្មានពួកគេក៏បានរអ៊ូរទំាទាស់នឹងព្រះព្រមគ្នា។ ការនេះបានធ្វើឲ្យព្រះទ្រង់មានសេចក្តីក្រោធ។ ព្រះទ្រង់បានរំដោះពួកអ៊ីស្រាអែល ឲ្យរួចពីភាពជាទាសករ នៅនគរអេស៊ីព្ទ ហើយបានសព្វព្រះទ័យនឹងគង់នៅកណ្តាលចំណោមពួកគេ តែពួកគេនៅតែរអ៊ូរទាំ។ ពួកគេបានរអ៊ូអំពីការពិបាក នៅវាលរហោស្ថាន ហើយមិនពេញចិត្តនឹងនំម៉ាណាដែលព្រះប្រទានប្រចាំថ្ងៃ។ ពួកគេបានរអ៊ូរទាំ ទាំងភ្លេចថា នំម៉ាណាជាអំណោយមកពីព្រះហស្តនៃក្តីស្រឡាញ់របស់ព្រះ(ជនគណនា ១១:៦)។ ដោយសារការរអ៊ូរទាំបានបំពុលចិត្តពួកគេ ឲ្យលែងដឹងគុណព្រះ ហើយអាចឆ្លងរាលដាលក្នុងចំណោមពួកគេ ព្រះទ្រង់ក៏បានសម្រេចព្រះទ័យជំនុំជំរះពួកគេ។
ដើម្បីឲ្យយើងចាកចេញពីការរអ៊ូរទាំ និងការមិនដឹងគុណព្រះ ចូរយើងរំឭកខ្លួនឯងជារៀងរាល់ថ្ងៃ អំពីភាពស្មោះត្រង់ និងសេចក្តីល្អ ដែលព្រះទ្រង់មានចំពោះយើង។-Marvin Williams
សេចក្តីស្រឡាញ់ដែលចាក់ឫស
ពេលដែលខ្ញុំគិតអំពីភាពអស្ចារ្យគ្រប់យ៉ាង នៃស្នាព្រះហស្តដែលគួរឲ្យស្ងើចសរសើររបស់ព្រះ ខ្ញុំមានការចាប់អារម្មណ៍ជាពិសេស ចំពោះដើមឈើយក្សសេខូយ៉ា។ ដើមឈើដ៏ធំអស្ចារ្យនេះ អាចលូតកម្ពស់ជិតដល់១០០ម៉ែត្រ ដោយមានអង្គត់ផ្ចឹត៦ម៉ែត្រ។ វាអាចរស់នៅបាន២ពាន់ឆ្នាំ ហើយថែមទំាំងអាចធន់នឹងភ្លើងឆេះព្រៃទៀតផង។ តាមពិត ភ្លើងឆេះព្រៃបានដុតបំបែកផ្លែដ៏រឹងរបស់ដើមសេខូយ៉ា ឲ្យបែកចេញគ្រាប់ព្រោះទៅលើដីរបស់ព្រៃ ដែលទទូលជីជាតិពីផេះរបស់ភ្លើងព្រៃនោះ។ គេប្រហែលជាយល់ថា អ្វីដែលអស្ចារ្យបំផុតនោះ គឺដើមឈើនេះអាចដុះនៅក្នុងដីទំហំ១ម៉ែត្រការេបួនជ្រុង ហើយអាចទប់កម្លាំងខ្យល់បក់ខ្លាំង។ កម្លាំងរបស់វាគឺស្ថិតនៅត្រង់ឫសរបស់វា ដែលតភ្ជាប់គ្នា ដោយប្រទាក់ក្រឡាជាមួយឫសដើមសេខូយ៉ាផ្សេងទៀត ដែលអាចចែកកម្លាំង និងជីវជាតិឲ្យគ្នាទៅវិញទៅមក។
ព្រះទ្រង់ក៏មានផែនការ ឲ្យយើងមានការតភ្ជាប់គ្នាយ៉ាងដូចនេះផងដែរ។ យើងអាចមានសមត្ថភាពឈរយ៉ាងមាំមួន ពេលមានខ្យល់ព្យុះនៃជីវិតបក់បោកមក ពេលដែលយើងទទួលសេចក្តីស្រឡាញ់ និងជំនួយទ្រទ្រង់ពីព្រះ និងពីគ្នាទៅវិញទៅមក។ គឺដូចដែលអ្នកនិពន្ធបទគម្ពីរហេព្រើបានបង្រៀនយើង “កុំឲ្យភ្លេចនឹងធ្វើគុណ ហើយចែកចាយឡើយ ដ្បិតព្រះទ្រង់សព្វព្រះហឫទ័យនឹងគ្រឿងបូជាយ៉ាងនោះ”(១៣:១៦)។ ដូចនេះ ចូរគិតអំពីការពិបាក ដែលយើងមាន ក្នុងការទប់ទល់នឹងការអាក្រក់ បើសិនជាគ្មាននរណាម្នាក់តភ្ជាប់ឫសនៃកម្លាំង ជាមួយនឹងយើងទេនោះ។
យើងអាចរកឃើញកម្លាំងដ៏អស្ចារ្យ នៅក្នុងការរួបរួមគ្នា ដោយពាក្យលើកទឹកចិត្ត ការអធិស្ឋានទូលអង្វរ ការរួមសុខរួមទុក្ខជាមួយគ្នា ការប្រកៀកស្មាគ្នា ហើយពេលខ្លះ យើងគ្រាន់តែអង្គុយកំដរអ្នកមានទុក្ខ ក៏អាចបង្ហាញចេញនូវសេចក្តីស្រឡាញ់ផងដែរ។-Joe Stowell
ខ្មាំងសត្រូវដែលបានចាញ់ហើយ
គេថា សត្វតោដែលគ្រហឹម គឺជា “ស្តេចនៃសត្វព្រៃ” ដ៏អស្ចារ្យ។ ប៉ុន្តែ សត្វតោដែលមនុស្សជាច្រើនបានឃើញផ្ទាល់ភ្នែក គ្រាន់តែជាសត្វតោដ៏ទន់ខ្សោយ ដែលគេដាក់ក្នុងទ្រុង នៅឯសួនសត្វតែប៉ុណ្ណោះ។ ពីមួយថ្ងៃទៅមួយថ្ងៃ ពួកវាមានតែការសម្រាក ហើយគេយកអាហារមកបម្រើពួកវាដល់កន្លែង ដោយពួកវាមិនចាំបាច់នឹងលើកក្រញាំ ទៅចាប់សត្វដទៃជាអាហារទេ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងជម្រកធម្មជាតិ សត្វតោមិនតែងតែមានពេលសម្រាកច្រើន ដូចនៅក្នុងសួនសត្វឡើយ។ ភាពស្រេកឃ្លានរបស់វា បានជម្រុញឲ្យវាចេញទៅប្រម៉ាញ់សត្វម្រឹក ដែលនៅក្មេង ទន់ខ្សោយ មានជម្ងឺ ឬមានរបួស។ វាក្រាបនៅក្នុងគុម្ពស្មៅខ្ពស់ៗ ដោយបោះជំហានទៅមុខយឺតៗ។ បន្ទាប់មក ពេលសត្វម្រឹកណាដើរមកក្បែរនោះ វាក៏លោតសង្រ្គប់ភ្លាមៗ ដោយប្រើក្រញាំចាប់សត្វនោះជាចំណី។
យ៉ាងណាមិញ លោកពេត្រុសបានប្រើពាក្យប្រដូចអារក្សសាតាំង ទៅនឹង “សត្វតោដែលក្រវែល ទាំងគ្រហឹម”(១ពេត្រុស ៥:៨)។ ដើម្បីការពារខ្លួនប្រឆាំងនឹងខ្មាំងសត្រូវមួយនេះ កូនព្រះទាំងឡាយត្រូវសង្វាត នៅក្នុងការ “ពាក់គ្រឿងសឹករបស់ព្រះទាំងមូល” ដែលអាចជួយឲ្យពួកគេ “មានភាពរឹងមាំ ក្នុងព្រះអម្ចាស់ និងក្នុងអំណាចចេស្តាព្រះអង្គ”(អេភេសូរ ៦:១០-១១)។
យើងមានដំណឹងល្អមួយ គឺថា សាតាំងជាខ្មាំងសត្រូវដែលព្រះបានវាយឈ្នះហើយ។ វាជាខ្មាំងសត្រូវដ៏មានអំណាច តែអស់អ្នកដែលបានទទួលការការពារ ពីសេចក្តីសង្រ្គោះ ការអធិស្ឋាន និងព្រះបន្ទូលព្រះ មិនចាំបាច់ត្រូវតក់ស្លត់ ចំពោះសត្វតោដែលក្រវែល ទាំងគ្រហឹមនោះទេ។ យើង “បានទទួលការថែររក្សា…
អ្នកដឹកនាំដ៏អស្ចារ្យ
ពេលតួរឯកប្រុស និងតួរឯកស្រី កំពុងសម្តែងក្នុងខ្សែភាពយន្ត អ្នកដឹកនាំរឿងជាអ្នកដែលមើលឃើញ “សាច់រឿងទាំងមូល” ហើយដឹងពីទិសដៅទាំងអស់របស់ខ្សែភាពយន្ត មុនពេលដែលរឿងនោះត្រូវបានគេចាប់ផ្តើមចាក់បញ្ចាំង។ អ្នកស្រីម៉ារាន ខូទីឡាត(Marion Cotillard) ដែលជាតួសម្តែង បានទទួលស្គាល់ថា គាត់មិនបានយល់អំពីអ្វីៗទាំងអស់ ដែលអ្នកដឹកនាំរឿងកំពុងធ្វើ នៅពេលថតរឿងកាលពីពេលថ្មីៗនេះទេ។ គាត់បានស្ម័គ្រចិត្តចូលរួមសម្តែង ទាំងមិនបានយល់ អំពីសាច់រឿងទាំងស្រុង ព្រោះគាត់បានដឹងថា ខ្លួនមានអ្នកដឹកនាំដ៏អស្ចារ្យម្នាក់ ដែលនឹងធ្វើឲ្យការថតខ្សែភាពយន្តនេះបានទទួលជោគជ័យ។
ខ្ញុំគិតថា លោកយ៉ូស្វេក៏អាចនិយាយនូវពាក្យដូចនេះ អំពីអ្នកដឹកនាំជីវិតរបស់គាត់ផងដែរ។ ព្រះគម្ពីរសម្រាប់អាននៅថ្ងៃនេះបាននិយាយ អំពីអ្នកដឹកនាំដែលទទួលការតែងតាំងថ្មី របស់ជនជាតិអ៊ីស្រាអែល ដែលកំពុងឈរនៅលើព្រំដែននៃទឹកដីសន្យា។ ជនជាតិអ៊ីស្រាអែលជាង២លាននាក់ កំពុងរំពឹងឲ្យគាត់ដឹកនាំពួកគេចូលទឹកដីនោះ។ តើគាត់នឹងដឹកនាំពួកគេ ដោយរបៀបណា? ព្រះទ្រង់មិនបានមានបន្ទូលជាលម្អិត អំពីការអ្វីខ្លះដែលគាត់ត្រូវធ្វើនោះទេ តែព្រះអង្គបានធានាថា ព្រះអង្គនឹងយាងទៅជាមួយគាត់។
គឺដូចដែលព្រះអង្គមានបន្ទូលថា ព្រះអង្គនឹងនៅជាមួយគាត់ ដូចជាបាននៅជាមួយនឹងលោកម៉ូសេដែរ ព្រះអង្គមិនដែលខាននឹងប្រោសគាត់ ក៏មិនដែលបោះបង់ចោលគាត់ឡើយ(យ៉ូស្វេ ១:៥)។ ព្រះអង្គបានបង្គាប់លោកយ៉ូស្វេ ឲ្យរៀនសូត្រ និងអនុវត្តតាម ព្រះបន្ទូលព្រះអង្គ ដែលកត់ទុកក្នុងព្រះគម្ពីរ(ខ.៧-៨) ហើយព្រះអង្គបានសន្យាថា នឹងគង់នៅជាមួយលោកយ៉ូស្វេ នៅគ្រប់ទីកន្លែង។ លោកយ៉ូស្វេក៏បានឆ្លើយតប ដោយប្តេជ្ញាចិត្តទាំងស្រុង និងចុះចូលចំពោះការដឹកនាំដ៏អស្ចារ្យរបស់ព្រះអង្គ ហើយក្រោយមក ក្រោមការដឹកនាំរបស់គាត់ “អស់ទាំងសេចក្តីល្អដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលសន្យា ដល់ពួកវង្សអ៊ីស្រាអែល នោះបានសម្រេចគ្រប់ជំពូក ឥតមានខ្វះណាមួយឡើយ”(២១:៤៥)។
យើងក៏អាចថ្វាយជីវិតយើងដាច់ដល់…
ភាពក្រីក្រ និងភាពស្តុកស្តម្ភ
ពេលដែលម្ចាស់អាជីវកម្មម្នាក់បានត្រូវឆ្នោត ៣១៤លានដុល្លាអាមេរិក ក្នុងឆ្នាំ២០០២ គាត់ក៏បានបង្ហាញពីបំណងចិត្តដ៏ល្អ នៅក្នុងការប្រើប្រាស់លុយនោះ ដោយក្តីរីករាយ។ គាត់ចង់ប្រើលុយនោះ ដើម្បីបង្កើតមូលនិធិមនុស្សធម៌មួយ និងជួយកម្មករដែលបានបាត់បង់ការងារ ឲ្យមានការងារឡើងវិញ ហើយធ្វើនូវអ្វីដែលល្អ សម្រាប់គ្រួសារគាត់។ គាត់បានក្លាយជាអ្នកមានស្តុកស្តម្ភហើយ តែគាត់បានប្រាប់អ្នកយកពត៌មានថា ការត្រូវឆ្នោតដ៏ធំនេះ មិនបានកែប្រែជីវិតគាត់ទេ។ ពីរបីឆ្នាំក្រោយមក មានអត្ថបទកាសែតមួយបានចុះផ្សាយថា គាត់បានទទួលលទ្ធផល ខុសពីការរំពឹងទុក។ ចាប់តាំងពីត្រូវឆ្នោតដែលធំបំផុតនោះមក បុរសនោះបានមានរឿងផ្នែកច្បាប់ជាច្រើន។ គាត់បានបាត់បង់កេរ្តិ៍ឈ្មោះ ហើយបានលេងល្បែងស៊ីសង ទាល់តែអស់លុយពីខ្លួន។
លោកអេគើរ ក៏ជាអ្នកនិពន្ធបទគម្ពីរសុភាសិតផងដែរ។ គាត់ជាអ្នកដែលមានគំនិតជ្រៅជ្រះ ដែលបានសរសេរនូវបទគម្ពីរ ដែលនិយាយអំពីការខកចិត្ត ដែលអាចកើតឡើង ដូចបុរសដែលត្រូវឆ្នោតនោះ។ លោកអេគើរបានដឹងអំពីភាពកម្សោយរបស់ខ្លួន ដែលជាមនុស្ស(សុភាសិត ៣០:២-៣) ហើយគាត់ក៏បានដឹងអំពីគ្រោះថ្នាក់ ដែលកើតឡើង ពីការមានទ្រព្យច្រើនពេក ឬតិចពេក។ ដូចនេះ គាត់ក៏បានអធិស្ឋានថា “សូមកុំឲ្យទូលបង្គំមានសេចក្តីទាល់ក្រ ឬជាអ្នកមានដែរ សូមគ្រាន់តែចិញ្ចឹមទូលបង្គំដោយអាហារដែលត្រូវការប៉ុណ្ណោះ ក្រែងទូលបង្គំបានឆ្អែត ហើយបោះបង់ចោលទ្រង់ដោយពាក្យថា ព្រះយេហូវ៉ាជាអ្នកណាហ្ន៏ ឬក្រែងទូលបង្គំមានសេចក្តីទាល់ក្រ ហើយទៅជាលួចគេ ព្រមទាំងប្រើព្រះនាមនៃព្រះជាទីមើលងាយផង”(ខ.៨-៩)។
លោកអេគើរបានដឹងអំពីបញ្ហា ដែលកើតឡើងពីទ្រព្យសម្បត្តិ និងភាពក្រីក្រ តែក៏បានដឹងអំពីភាពកម្សោយនៃនិស្ស័យសាច់ឈាមរបស់យើងផងដែរ។ យើងចាំបាច់ត្រូវមានការប្រុងប្រយ័ត្ន ចំពោះទ្រព្យសម្បត្តិ និងភាពក្រីក្រ។ យើងនៅតែត្រូវការព្រះអង្គជានិច្ច ទោះយើងមានទ្រព្យសម្បត្តិច្រើន ឬយើងជាអ្នកក្រីក្រក្តី…
ភាពអស់សង្ឃឹម និងក្តីសង្ឃឹម
ពេលលោកចច ចូន(Georg Jones) ដែលជាអ្នកចម្រៀងជនបទ របស់អាមេរិក បានលាចាកលោក ក្នុងអាយុ៨១ឆ្នាំ អ្នកគំាទ្ររបស់គាត់ បាននឹកចាំអំពីសម្លេងដ៏គួរឲ្យកត់សំគាល់របស់គាត់ និងអំពីជីវិតដ៏ពិបាក និងការតស៊ូរបស់គាត់។ បទចម្រៀងរបស់គាត់ជាច្រើនបទ បានឆ្លុះបញ្ចាំងអំពីភាពអស់សង្ឃឹម និងក្តីបំណងរបស់គាត់ ហើយទន្ទឹមនឹងនោះ របៀបដែលគាត់ច្រៀងបទចម្រៀងទំាងនោះ បានធ្វើឲ្យប៉ះពាល់ចិត្តអ្នកស្តាប់យ៉ាងខ្លាំង។ លោកក្រេក កូត(Greg Kot) ដែលជាអ្នករិះគន់បទចម្រៀងបាននិយាយ ក្នុងកាសែតឈីហ្កាហ្គោទ្រីបយូនថា “ព្រះបានបង្កើតសម្លេងគាត់មក សម្រាប់ពិពណ៌នា អំពីចិត្តដែលខ្ទេចខ្ទាំ”។
ព្រះគម្ពីរបរិទេវបានរៀបរាប់ អំពីការឈឺចាប់ដែលលោកយេរេមាមាន ចំពោះប្រជាជាតិយូដា ដែលមានចិត្តរឹងរូស មិនព្រមស្តាប់បង្គាប់ព្រះ។ គេច្រើនតែដាក់រហ័សនាមឲ្យគាត់ថា “ហោរាទឹកភ្នែក” ព្រោះគាត់បានធ្វើជាសាក្សីនៃការបំផ្លិចបំផ្លាញទីក្រុងយេរូសាឡិម ហើយឃើញប្រជាជនរបស់គាត់ ត្រូវគេចាប់ដឹកចេញទៅ ជាឈ្លើយសង្រ្គាម។ គាត់បានដើរវិលវល់ តាមដងផ្លូវនៃទីក្រុង ដោយសេចក្តីទុក្ខធ្ងន់ហួសប្រមាណ(បរិទេវ ១:១-៥)។
ទោះបីជាលោកយេរេមា កំពុងស្ថិតក្នុងពេលដែលខ្មៅងងឹតបំផុតនៃជីវិតយ៉ាងណាក៏ដោយ ក៏គាត់នៅតែមានប្រសាសន៍ថា “តែខ្ញុំនឹកឡើងវិញពីសេចក្តីនេះ បានជាខ្ញុំមានសេចក្តីសង្ឃឹមឡើង។ គឺនឹកពីសេចក្តីនេះថា កុំតែមានសេចក្តីសប្បុរសរបស់ព្រះយេហូវ៉ា នោះយើងបានសូន្យបាត់អស់រលីងទៅហើយ ឯសេចក្តីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ។ សេចក្តីទាំងនោះ ចេះតែថ្មីឡើងរាល់តែព្រឹកជានិច្ច សេចក្តីស្មោះត្រង់របស់ទ្រង់ធំណាស់”(៣:២១-២៣)។
ទោះបីជាយើងកំពុងរងទុក្ខ ដោយសារការសម្រេចចិត្តរបស់ខ្លួនឯង ឬដោយសារការសម្រេចចិត្តរបស់អ្នកដទៃក្តី ភាពអស់សង្ឃឹមអាចគំរាមយើងថា វានឹងធ្វើឲ្យយើងដួលងើបលែងរួច។ ពេលដែលអ្វីៗហាក់ដូចជាបាត់បង់អស់ ចូរយើងឈោងទៅរកភាពស្មោះត្រង់របស់ព្រះអម្ចាស់។…
ការរំខានក្នុងពិធីបុណ្យណូអែល
ខ្ញុំចូលចិត្តពិធីបុណ្យណូអែលណាស់។ ពិធីបុណ្យណូអែល ជាការអបអរកំណើតនៃព្រះគ្រីស្ទ ដែលមានការតុបតែងដ៏ស្រស់ស្អាត និងមានភាពអស្ចារ្យ ក្នុងរដូវកាល ដែលជា “ពេលដ៏អស្ចារ្យបំផុត” សម្រាប់ខ្ញុំ ជារៀងរាល់ឆ្នាំ។ ទោះបីជាយ៉ាងណាក៏ដោយ កាលពីពេលថ្មីៗនេះ នៅសហរដ្ឋអាមេរិក មានការផ្លាស់ប្តូរកាន់តែច្រើន នៅក្នុងរដូវកាលនៃបុណ្យណូអែល។ ពីមួយឆ្នាំ ទៅមួយឆ្នាំ គេបានបញ្ចេញ “ផលិតផលសម្រាប់ពិធីបុណ្យណូអែល” កាន់តែឆាប់រហ័សជាងឆ្នាំមុនៗ ហើយមានការផ្សព្វផ្សាយខ្លះ បានចាប់ផ្តើមតាំងពីដើមខែស្លឹកឈើជ្រុះ។
កាលពីមុន គេធ្លាប់តែប្រារព្ធពិធីបុណ្យណូអែល តែនៅខែធ្នូទេ តែសព្វថ្ងៃនេះ យើងឃើញថា នៅអាមេរិក ស្ថានីយវិទ្យុខ្លះបានចាក់ភ្លេងបុណ្យណូអែល តាំងពីដើមខែវិច្ឆិការ។ ហាងលក់ទំនិញបានចាប់ផ្តើម ផ្សាយពាណិជ្ជកម្មលក់ទំនិញ ក្នុងតម្លៃពិសេស សម្រាប់ពិធីបុណ្យណូអែល តាំងពីខែតុលា ហើយគេក៏ចាប់ផ្តើមលក់ស្ករគ្រាប់បុណ្យណូអែល នៅចុងខែកញ្ញា។ បើយើងមិនប្រយ័ត្នទេ ភាពជន់ជោរនៃសកម្មភាពទាំងអស់នេះ អាចធ្វើឲ្យយើងបាត់អំណរ នៅក្នុងពីធីបុណ្យណូអែល ហើយថែមទាំងធ្វើឲ្យយើងភ្លេចថា ពិធីបុណ្យណូអែល ជារដូវកាលនៃការដឹងគុណ និងកោតខ្លាចព្រះ។
ពេលដែលវិញ្ញាណរបស់ខ្ញុំមានការរំខានយ៉ាងដូចនេះ ខ្ញុំបានព្យាយាមរំឭកខ្លួនឯង អំពីអត្ថន័យដ៏ពិតនៃពិធីបុណ្យណូអែល ព្រមទាំងនឹកចាំថា ព្រះយេស៊ូវជានរណា ហើយហេតុអ្វីទ្រង់យាងមកចាប់កំណើតជាមនុស្ស។ ខ្ញុំបាននឹកចាំ អំពីសេចក្តីស្រឡាញ់ និងព្រះគុណនៃព្រះដែលបានអត់ទោសបាប ដែលបានចាត់ព្រះរាជបុត្រាព្រះអង្គ ឲ្យយាងចុះមកសង្រ្គោះយើង។ ខ្ញុំនឹកចាំថា នៅទីបំផុត មានតែអំណោយមួយប៉ុណ្ណោះ ដែលពិតជាសំខាន់ចំពោះយើង…
រូបភាពដ៏ធំដែលបានផ្គុំចូលគ្នាហើយ
នៅប្រទេសអៀរឡង់ខាងជើង គេបានប្រើដីដែលនៅទទេ ទំហុំ៤៥០ហិចតា ក្នុងទីក្រុងបេសហ្វាស ដើម្បីបង្កើតជាផ្ទាំងគំនូររូបមនុស្ស ដែលគេរចនានៅលើផ្ទៃដីធំជាងគេបំផុត ក្នុងដែនដោះអង់គ្លេស។ ផ្ទាំងគំនូរនោះ ជាស្នាដៃរបស់វិចិត្រករឈ្មោះ ចច រ៉ូឌ្រីហ្គេស-ហ្គឺរ៉ាដា(Jorge Rodriguez-Gerada) ដែលបានប្រើឈើបីម៉ឺនកំណាត់ ដី២ពាន់តោន ដីខ្សាច់២ពាន់តោន និងវត្ថុផ្សេងៗទៀត ដែលមានដូចជាស្មៅ ថ្ម និងខ្សែជាដើម។
ពីដំបូងឡើយ មានតែលោកចចទេ ដែលដឹងថា ស្នាដៃសីល្បៈនោះ នឹងលេចចេញជារូបរាង្គដូចម្តេច នៅចុងបញ្ចប់នៃការរចនារូបភាពនេះ។ គាត់បានជួលកម្មករ និងជ្រើសរើសអ្នកស្ម័គ្រចិត្ត ឲ្យជញ្ជូនសម្ភារៈទាំងអស់នោះ យកទៅដាក់ឲ្យត្រូវកន្លែង ដែលគាត់បានប្រាប់។ ខណៈពេលដែលពួកគេកំពុងធ្វើការ ពួកគេក៏បានមើលដឹងខ្លះៗថា មានអ្វីម្យ៉ាងកំពុងតែហៀបនឹងលេចចេញរូបរាង្គមកយ៉ាងអស្ចារ្យ។ ពេលគម្រោងនោះបានបញ្ចប់ហើយ រូបភាពដ៏អស្ចារ្យមួយក៏បានលេចចេញឡើង។ បើគេឈរមើលនៅលើដី គេមិនឃើញមានអ្វីអស្ចារ្យទេ តែពេលគេមើលពីលើអាកាស គេអាចឃើញរូបមនុស្សដ៏ធំមួយ លេចចេញមកនៅលើផ្ទៃដីនោះ គឺជារូបមុខរបស់ក្មេងស្រីម្នាក់កំពុងញញឹម។
ព្រះទ្រង់កំពុងធ្វើកិច្ចការជាច្រើនរបស់ទ្រង់ ក្នុងពិភពលោក ដែលប្រៀបបាននឹងបំណែករូបតូចៗ ផ្គុំគ្នាមកបង្កើតជារូបភាពធំមួយ។ ព្រះអង្គជាសិល្បៈករ ដែលជ្រាបថា រូបភាពទាំងមូល នឹងមានភាពអស្ចារ្យយ៉ាងណា នៅពេលដែលបំណែកនៃរូបតូចៗទាំងអស់ បានផ្គុំចូលគ្នារួចរាល់ហើយ។ យើងជា “អ្នកធ្វើការជាមួយនឹងព្រះ”(១កូរិនថូស ៣:៩) ដែលកំពុងរួមចំណែក នៅក្នុងការធ្វើឲ្យរូបភាពដ៏ធំនោះ លេចចេញជារូបរាង្គឡើង។ ព្រះទ្រង់បានរំឭករាស្រ្តរបស់ព្រះអង្គ តាមរយៈលោកហោរាអេសាយថា ព្រះអង្គជាព្រះដែលគង់ពីលើរង្វង់ផែនដី…
ផ្កាយប៉ូលខាងជើង
មុនសម័យសង្រ្គាមស៊ីវិលអាមេរិក(ពីឆ្នាំ១៨៦១ ដល់១៨៦៥) ពួកទាសកដែលរត់គេចខ្លួន បានស្វែងរកសេរីភាព ដោយធ្វើដំណើរតាមផ្លូវសម្ងាត់ ពីភាគខាងត្បូង ទៅភាគខាងជើងសហរដ្ឋអាមេរិក ដោយមានជំនួយពីអ្នកប្រឆាំងនឹងរបបទាសភាព។ ពួកទាសករទាំងនោះបានធ្វើដំណើរពេលយប់ជាច្រើនគីឡូម៉ែត្រ តាមពន្លឺរបស់ផ្កាយប៉ូលខាងជើង។ អ្នកខ្លះជឿថា ដើម្បីកុំឲ្យវង្វេងផ្លូវពេលធ្វើដំណើរ ពួកទាសករដែលរត់គេចទាំងនោះ ក៏បានប្រើទិសដៅ ដែលបង្កប់ក្នុងបទចម្រៀង ដែលមានចំណងជើងថា “ដើរតាមផ្កាយប៉ូលខាងជើង”។
អ្នកប្រឆាំងនឹងរបបទាសភាព និង “ផ្កាយប៉ូលខាងជើង” បានធ្វើជាពន្លឺដែលនាំផ្លូវពួកទាសករ ទៅរកសេរីភាព។ សាវ័កប៉ុលបានមានប្រសាសន៍ថា គ្រីស្ទបរិស័ទត្រូវបញ្ចេញពន្លឺ ដូចជា “តួពន្លឺនៅក្នុងលោក” ដើម្បីនាំផ្លូវអ្នកដែលស្វែងរកសេចក្តីពិត សេចក្តីសង្រ្គោះ និងសេរីភាពខាងវិញ្ញាណ ដែលមាននៅក្នុងព្រះអម្ចាស់យេស៊ូវ(ភីលីព ២:១៥)។
យើងកំពុងរស់នៅក្នុងពិភពលោកដ៏ងងឹត ដែលត្រូវការពន្លឺរបស់ព្រះយេស៊ូវយ៉ាងខ្លាំង។ ព្រះអង្គបានត្រាសហៅយើង ឲ្យបញ្ចេញពន្លឺនៃសេចក្តីពិតរបស់ព្រះ ដើម្បីឲ្យអ្នកដទៃអាចទទួលការដឹកនាំ ទៅរកព្រះ ដែលបានប្រោសលោះ និងជាផ្លូវទៅរកសេរីភាព និងជីវិត។ យើងនាំផ្លូវគេ ឲ្យទៅរកព្រះយេស៊ូវ ដែលជាផ្លូវ ជាសេចក្តីពិត និងជាជីវិត(យ៉ូហាន ១៤:៦)។-Dennis Fisher
មានកិត្តិយស ដែលបានដើរតាម
ថ្ងៃមួយ មិត្តភ័ក្តិរបស់ខ្ញុំម្នាក់ បានទៅលេងទីក្រុងយេរូសាឡិម។ គាត់ក៏បានឃើញគ្រូសាសនាយូដាម្នាក់ កំពុងដើរកាត់ពីមុខជញ្ជាំងនៃការទូលអង្វរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ចំពោះគ្រូដែលមានវ័យចាស់រូបនោះ គឺគាត់មានបុរសវ័យក្មេង៥នាក់ ដើរពីក្រោយគាត់។ ពួកគេកំពុងដើរឈ្ងោកមុខ និងដើរអូសជើង ដូចគ្រូរបស់ពួកគេដែរ។ ជនជាតិយូដានិកាយអ័រតូដុក ដែលបានឃើញពួកគេ ប្រាដកជាដឹងថា ពួកគេកំពុងធ្វើត្រាប់គ្រូរបស់ខ្លួន។ ពួកគេជា “សិស្ស ឬអ្នកដើរតាម”គាត់។
ក្នុងប្រវត្តិសាស្រ្តនៃសាសនាយូដា ការមានឯកសិទ្ធិធ្វើជា “អ្នកដើរតាម”គ្រូសាសនាយូដាប្រចាំតំបន់ គឺស្ថិតក្នុងចំណោមមុខនាទីដែលមានកិត្តិយសបំផុត សម្រាប់បុរសជនជាតិយូដា ឬជនជាតិអ៊ីស្រាអែល។ អ្នកដើរតាម តែងអង្គុយនៅទៀបជើងរបស់គ្រូខ្លួន ពេលគាត់បង្រៀន។ ពួកគេសិក្សាពាក្យសម្តីរបស់គាត់ ហើយមើលរបៀបដែលគាត់ប្រព្រឹត្ត និងឆ្លើយតបចំពោះបញ្ហាក្នុងជីវិត និងចំពោះអ្នកដទៃ។ អ្នកដើរតាមរាប់ថា ខ្លួនមានកិត្តិយសខ្ពង់ខ្ពស់បំផុត ដែលបានបម្រើគ្រូរបស់ខ្លួន សូម្បីតែនៅក្នុងកិច្ចការដ៏តូចបំផុតក៏ដោយ។ ហើយដោយសារពួកគេកោតសរសើរគ្រូរបស់ខ្លួន នោះពួកគេប្តេជ្ញាថា នឹងធ្វើឲ្យខ្លួនឯងមានលក្ខណៈដូចគាត់។
ពេលព្រះយេស៊ូវត្រាសហៅសិស្សរបស់ទ្រង់ ឲ្យដើរតាមព្រះអង្គ(ម៉ាថាយ ៤:១៩) ព្រះអង្គបានត្រាសហៅពួកគេ ដើម្បីឲ្យព្រះអង្គកែប្រែជីវិតរបស់ពួកគេ ឲ្យមានលក្ខណៈដូចព្រះអង្គ ហើយចែកផ្សាយអំពីព្រះទ័យស្រឡាញ់របស់ព្រះអង្គ ដល់អស់អ្នកដែលត្រូវការព្រះសង្រ្គោះ។ យើងមានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ដែលបានធ្វើជាអ្នកដើរតាមព្រះអង្គ ហើយយើងគួរតែបង្ហាញឲ្យគេដឹងថា យើងមានកិត្តិយសនោះមែន តាមរយៈការរស់នៅរបស់យើង។ យើងក៏បានទទួលការត្រាសហៅ ឲ្យធ្វើជាគំរូល្អដល់លោកិយ ដោយការនិយាយស្តី គិត និងប្រព្រឹត្តតាមព្រះយេស៊ូវ ដែលជាគ្រូ នៃវិញ្ញាណរបស់យើង។-Joe Stowell